សហគ្រាស អេស៊ី ឃែស៊ូ អេឡាយអ៊ិន (ACA)

“ពីចម្ការកម្ពុជា ទៅកាន់ទីផ្សារពិភពលោក”

ផលិតផលរបស់យើង

គ្រាប់ស្វាយចន្ទីស្ងួត

គ្រាប់ស្វាយចន្ទីបកសំបករួច

គ្រាប់ស្វាយចន្ទីចម្អិនរួច

អំពីយើង

សហគ្រាស អេស៊ី ឃែស៊ូ អេឡាយអ៊ិន (ACA) គឺជាសហគ្រាស ឈានមុខគេក្នុងការផ្តល់សេវាកម្មគ្រប់គ្រងគុណភាព និងកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ យើងមានជំនាញច្បាស់លាស់ក្នុងការ៖
• ត្រួតពិនិត្យគុណភាព
• សម្ងួត និងរក្សាទុក
• ប្រមូលទិញ និងផ្គត់ផ្គង់
• កែច្នៃផលិតផល
• ផ្តល់ប្រឹក្សាយោបល់គ្រប់ដំណាក់នៃខ្សែច្រវ៉ាក់ស្វាយចន្ទី

យើងមានទីលានហាលសម្ងួត និងឃ្លាំងស្តុកធំទូលាយ ព្រមទាំងមានបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកសិករ និងសហគមន៍ ដែលជាប្រភពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ប្រកបដោយគុណភាព ក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ដែលបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់កសិករ អតិថិជន និងសហគមន៍ តាមរយៈនវានុវត្តន៍ គុណភាពខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

បេសកកម្ម

យើងប្តេជ្ញាបម្រើវិស័យគ្រាប់ស្វាយចន្ទីនៅកម្ពុជាប្រកបដោយគុណភាព តម្លាភាព និងនិរន្តរភាព ដោយផ្តោតលើ៖
• ការបង្កើតគុណតម្លៃប្រកបដោយចីរភាព
• ការលើកកម្ពស់នវានុវត្តន៍និងគុណភាពខ្ពស់
• ការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
• ការអនុវត្តគោលការណ៍អាជីវកម្មប្រកបដោយក្រមសីលធម៌

គុណតម្លៃស្នូល

• គុណភាព៖ ផលិតគ្រាប់ស្វាយចន្ទីគុណភាពខ្ពស់
• តម្លាភាព៖ ប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ផ្តល់ព័ត៌មានច្បាស់លាស់
• និរន្តរភាព៖ អភិវឌ្ឍប្រកបដោយចីរភាព តុល្យភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គម
• នវានុវត្តន៍៖ ជំរុញការច្នៃប្រឌិត ស្រាវជ្រាវនិងអភិវឌ្ឍន៍ជាប្រចាំ
• សហប្រតិបត្តិការ៖ ពង្រឹងភាពជាដៃគូ ដើម្បីជោគជ័យរួមនិងអភិវឌ្ឍវិស័យគ្រាប់ស្វាយចន្ទី

សេវាកម្មរបស់យើង

១. ប្រមូលទិញស្វាយចន្ទីពីកសិករ និងផ្គត់ផ្គង់ទៅរោងចក្រកែច្នៃ
២. ផ្តល់សេវាកម្មត្រួតពិនិត្យគុណភាព សម្ងួត និងរក្សាស្តុក
៣. កែច្នៃស្វាយចន្ទីតាមស្តង់ដារអន្តរជាតិ
៤. នាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ
៥. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនិងចំណេះដឹងដល់កសិករ

ការប្តេជ្ញាចិត្តរបស់យើង

• លើកកម្ពស់ជីវភាពរស់នៅរបស់កសិករកម្ពុជា
• ផ្តល់ផលិតផលគុណភាពខ្ពស់ដល់អតិថិជន
• បង្កើតឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍
• ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញផលិតផលកសិកម្មគុណភាពខ្ពស់
• រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈវិស័យគ្រាប់ស្វាយចន្ទី

ទំនាក់ទំនង

សហគ្រាស អេស៊ី ឃែស៊ូ អេឡាយអ៊ិន (ACA)

“ពីចម្ការកម្ពុជា ទៅកាន់ទីផ្សារពិភពលោក”

អាសយដ្ឋាន៖ ភូមិរ៉ូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ទូរស័ព្ទ: 

អ៊ីមែល: sales@aca-cashew.com

វិបសាយ: aca-cashew.com

ទីតាំងយើងនៅលើ Google Map